Romans 10

1បងប្អូនអើយ! ​ចិត្ដប្រាថ្នា​របស់​ខ្ញុំនិង​ការ​អធិស្ឋាន​ទូល​សុំដល់ព្រះជាម្ចាស់សម្រាប់​ជនជាតិ​អ៊ីស្រាអែល​គឺ​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ 2ដ្បិតខ្ញុំ​ធ្វើបន្ទាល់​ពី​ពួកគេថា​ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ប៉ុន្ដែមិនមែនដោយប្រាជ្ញាទេ 3ព្រោះពួកគេ​មិនយល់​អំពី​សេចក្ដីសុចរិត​របស់​ព្រះជាម្ចាស់ហើយ​ពួកគេ​ខំធ្វើ​ឲ្យ​ខ្លួនឯងបានសុចរិត​ដោយ​មិន​បាន​ចុះចូលតាម​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់ឡើយ 4ដ្បិតព្រះ​គ្រិស្ដ​ជា​អ្នក​សម្រេចក្រឹត្យវិន័យដើម្បី​ឲ្យ​អ្នកជឿទាំងអស់​ទទួល​សេចក្ដី​សុចរិត 5លោកម៉ូសេ​បាន​ចែង​ទុក​អំពី​សេចក្ដី​សុចរិតដែលមានតាមរយៈក្រឹត្យវិន័យថាអ្នកណាប្រព្រឹត្តតាម​សេចក្ដី​ទាំងនេះអ្នកនោះ​នឹង​រស់នៅដោយសារ​សេចក្ដី​ទាំងនេះ​ឯង 6ឯសេចក្ដី​សុចរិតដែលមានដោយសារជំនឿ​វិញ​មាន​ចែងដូច្នេះថាកុំ​ឲ្យ​អ្នកគិតក្នុង​ចិត្ដ​ថា​តើ​អ្នកណា​នឹង​ឡើងទៅស្ថានសួគ៌​បាន​[​គឺថា​ដើម្បី​នាំ​ព្រះ​គ្រិស្ដ​ចុះ​មក​]? 7តើ​អ្នកណា​នឹង​ចុះ​ទៅក្នុង​រណ្ដៅ​នរក​[​គឺថា​ដើម្បី​នាំ​ព្រះ​គ្រិស្ដចេញពីចំណោម​ពួក​មនុស្ស​ស្លាប់​]? 8តើបទគម្ពីរ​ចែង​យ៉ាង​ដូចម្ដេច? ​គឺ​ចែង​ថា៖ ​«ព្រះបន្ទូលនៅក្បែរៗអ្នក​នេះ​ឯង​គឺ​នៅក្នុងមាត់​របស់​អ្នកនិងនៅក្នុងចិត្ត​របស់​អ្នក» ​នោះហើយជាព្រះបន្ទូល​អំពី​ជំនឿដែល​យើង​កំពុង​ប្រកាស 9ព្រោះបើមាត់​របស់​អ្នកប្រកាសថាព្រះយេស៊ូ​ជា​ព្រះអម្ចាស់ហើយជឿនៅក្នុងចិត្តថាព្រះជាម្ចាស់​បាន​ប្រោសព្រះអង្គ​ឲ្យ​រស់​ពី​ការ​សោយទិវង្គត​ឡើង​វិញ​មែន​នោះ​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ 10ដ្បិតមនុស្ស​ម្នាក់​ត្រូវបាន​រាប់​ជា​សុចរិត​ដោយសារ​ចិត្ដ​ដែល​ជឿហើយ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​មាត់​ដែល​ប្រកាស 11ព្រោះបទគម្ពីរចែងថា៖ ​«អ្នកណាក៏ដោយដែលជឿព្រះអង្គ​អ្នកនោះ​នឹង​មិនខកចិត្ដឡើយ»។ 12ដូច្នេះជនជាតិ​យូដានិង​ជនជាតិ​ក្រេកគ្មាន​អ្វី​ខុសគ្នាទេដ្បិត​មាន​ព្រះអម្ចាស់​តែ​មួយ​ជា​ព្រះអម្ចាស់​របស់​មនុស្ស​ទាំងអស់គ្នា​ហើយ​ព្រះអង្គ​ប្រោស​ប្រទាន​យ៉ាង​បរិបូរដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ 13ព្រោះអ្នកណាក៏ដោយដែលអំពាវនាវរកព្រះនាម​របស់​ព្រះអម្ចាស់​អ្នកនោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ 14ដូច្នេះតើ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេអំពាវនាវ​រក​ព្រះអង្គ​បាន​បើ​ពួកគេ​មិន​ដែល​ជឿផង? ​ហើយ​ឲ្យ​ពួកគេ​ជឿ​យ៉ាង​ដូចម្ដេចបានបើ​ពួកគេ​មិន​ដែល​ផង? ​ហើយ​ឲ្យ​ពួកគេ​​យ៉ាង​ដូចម្ដេចបានបើ​គ្មាន​អ្នកណា​ប្រកាសប្រាប់​ពួកគេ​ផង? 15តើឲ្យ​មាន​អ្នក​ប្រកាស​យ៉ាង​ដូចម្ដេចបានបើគ្មាន​អ្នកណា​ចាត់​ឲ្យ​គេ​ទៅផង? ​ដូច​មាន​សេចក្ដីចែង​ទុក​ថា៖ ​«ជើង​របស់​អ្នកប្រកាស​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ដល្អប្រពៃណាស់ហ្ន៎ 16ប៉ុន្ដែមិនមែន​មនុស្ស​ទាំងអស់​បាន​ស្ដាប់តាមដំណឹងល្អទេព្រោះ​លោក​អេសាយនិយាយ​ថា៖ ​«ឱ​ព្រះអម្ចាស់អើយ! ​តើ​អ្នកណាជឿ​សេចក្ដី​ប្រកាស​របស់​យើង 17ដូច្នេះជំនឿ​កើត​មក​ពី​ការ​ហើយ​ការ​​នោះ​ជា​ការ​ឮ​អំពី​ព្រះបន្ទូល​របស់​ព្រះ​គ្រិស្ដ 18ប៉ុន្ដែខ្ញុំ​សូម​សួរថា​តើ​ពួកគេ​មិន​ដែល​ទេ? ​ទេ​ពួកគេ​បាន​ឮ​ប្រាកដ​ណាស់​«សំឡេងនោះ​បាន​លាន់ពាសពេញផែនដីហើយ​ពាក្យ​សំដី​ក៏​ឮ​ដល់ចុងបំផុតនៃផែនដី​ទៀត​ផង»។ 19ហើយខ្ញុំ​សូម​សួរ​ទៀត​ថា​តើ​ជនជាតិ​អ៊ីស្រាអែលមិន​ដែល​ដឹងទេ? ​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ជា​មុនថា៖ ​«យើង​នឹង​ធ្វើ​ឲ្យ​អ្នករាល់គ្នាច្រណែនដោយសារ​មនុស្ស​ដែល​មិន​ដឹង​ជា​ជនជាតិ​ណា​មួយ​ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នករាល់គ្នាខឹងដោយសារជនជាតិ​មួយ​ដែល​គ្មានប្រាជ្ញា»។ 20រីឯលោក​អេសាយវិញ​មាន​ចិត្ដ​ក្លាហាន​ហើយ​គាត់​បាន​ថ្លែងថា៖ ​«យើង​ឲ្យ​ពួក​អ្នកដែលមិន​បាន​ស្វែងរកយើង​បាន​ឃើញ​យើង​ព្រមទាំង​បង្ហាញ​ឲ្យ​ពួក​អ្នកដែលមិន​បាន​សួររកយើងឃើញ​យើង​ដែរ»។ 21ហើយគាត់​បាន​ថ្លែងអំពី​ជនជាតិ​អ៊ីស្រាអែលថា៖ ​«យើង​បាន​លូកដៃ​របស់​យើងពេញ​មួយ​ថ្ងៃ​ទៅ​ជនជាតិមួយ​ដែល​មិនស្ដាប់បង្គាប់ហើយ​ចេះតែ​ប្រឆាំង»។
Copyright information for KhmKCB